khmer eng
  • ព្រឹទ្ធសភាសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការ នៃអ.ពស
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យកាល់ម៉ែល ដែលបានរៀបចំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ (ដូសទី៥) ជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ក្រុមប្រឹក្សាធម្មនុញ្ញ និងបុគ្គលិកវិមាន៧មករា សរុបចំនួន ១.៣៣២នាក់ ក្នុងរយៈពេល០២ថ្ងៃកន្លងទៅនេះ គឺចាក់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្រោមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ តាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
    ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានប្រគល់វត្ថុអនុស្សាវរីយ៍ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail